សុភាសិត 10:2-5
សុភាសិត 10:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។ ព្រះយេហូវ៉ាមិនព្រមឲ្យព្រលឹង នៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែព្រះអង្គច្រានសេចក្ដីលោភ របស់មនុស្សអាក្រក់ចេញ។ អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។ ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
សុភាសិត 10:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុងចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។ ព្រះអម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះអង្គមិនបំពេញតាមការលោភលន់របស់មនុស្សទុច្ចរិតឡើយ។ មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។ អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិតគូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើលងាយ។
សុភាសិត 10:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។ ព្រះយេហូវ៉ាទ្រង់មិនព្រមឲ្យព្រលឹងនៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែទ្រង់ច្រានសេចក្ដីលោភរបស់មនុស្សអាក្រក់ចេញ។ អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។ ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុកនៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចំរូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។