សុភាសិត 1:5-6
សុភាសិត 1:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
សុភាសិត 1:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
សុភាសិត 1:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រយោជន៍ឲ្យមនុស្សប្រាជ្ញបានស្តាប់ ហើយចំរើនចំណេះឡើង ឲ្យអ្នកណាដែលមានយោបល់បានដឹងដល់សេចក្ដីទូន្មានមាំទាំ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត នឹងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ នឹងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។