សុភាសិត 1:1-4
សុភាសិត 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា សេចក្ដីប្រៀនប្រដៅ និងឲ្យបានយល់ពីពាក្យ ដែលមានអត្ថន័យជ្រៅជ្រះ ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ
សុភាសិត 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សុភាសិតរបស់ព្រះបាទសាឡូម៉ូនជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។ សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណា។
សុភាសិត 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់ ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្ដីឆ្លៀវឆ្លាត នឹងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង