ភីលេម៉ូន 1:4-7
ភីលេម៉ូន 1:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំតែងអរព្រះគុណដល់ព្រះរបស់ខ្ញុំជានិច្ច ហើយនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ព្រោះខ្ញុំបានឮពីសេចក្ដីស្រឡាញ់របស់អ្នកដល់ពួកបរិសុទ្ធទាំងអស់ និងពីជំនឿរបស់អ្នកដល់ព្រះអម្ចាស់យេស៊ូវ។ ខ្ញុំអធិស្ឋានសូមឲ្យការចែកចាយជំនឿរបស់អ្នកមានប្រសិទ្ធភាព ឲ្យបានស្គាល់គ្រប់ទាំងការល្អ ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រីស្ទ។ ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។
ភីលេម៉ូន 1:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។ សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ត*។ ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។
ភីលេម៉ូន 1:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង ដោយបានឮនិយាយពីសេចក្ដីស្រឡាញ់ នឹងសេចក្ដីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ ខ្ញុំសូមឲ្យសេចក្ដីប្រកបនៃសេចក្ដីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្ដីអំណរ នឹងសេចក្ដីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។