ភីលេម៉ូន 1:21-25

ភីលេម៉ូន 1:21-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​ជឿ​ជាក់​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អ្នក​នឹង​ធ្វើ​លើស​ជាង​ពាក្យ​ដែល​ខ្ញុំ​សុំ​នេះ​ទៅ​ទៀត។ ព្រម​ជា​មួយ​គ្នា​នេះ សូម​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក ខ្ញុំ​នឹង​បាន​មក​ជួប​អ្នក​វិញ​មិន​ខាន។ លោក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​មួយ​ខ្ញុំ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ សូម​ជម្រាប​សួរ​មក​អ្នក ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្តាក លោក​ដេ‌ម៉ាស និង​លោក​លូកា ជា​អ្នក​រួម​ការ​ជា​មួយ​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​ដែរ។ សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:21-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។ ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បងប្អូន​មិន​ខាន ព្រោះ​បងប្អូន​បាន​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ។ លោក​អេប៉ា‌ប្រាស​ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ សូម​ជម្រាប​សួរ​មក​លោក​ប្អូន ហើយ​លោក​ម៉ាកុស លោក​អើរី‌ស្ដាក លោក​ដេម៉ាស និង​លោក​លូកា ដែល​រួម​ការ‌ងារ​របស់​ខ្ញុំ ក៏​សូម​ជម្រាប​សួរ​មក​លោក​ប្អូន​ដែរ។ សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:21-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មាន​ចិត្ត​ជឿ​ថា អ្នក​នឹង​ស្តាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត។ សូម​រៀប​កន្លែង​ឲ្យ​ខ្ញុំ​បាន​នៅ​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា ព្រះ‌ទ្រង់​នឹង​ប្រគល់​ខ្ញុំ​មក​ឯ​អ្នក​វិញ ដោយ​អ្នក​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង។ អ្នក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ គាត់​ជំរាប​សួរ​មក​អ្នក​ដែរ ព្រម​ទាំង​អ្នក​ម៉ាកុស អ្នក​អើរី‌ស្តាក អ្នក​ដេម៉ាស នឹង​អ្នក​លូកា ជា​គូ‌កន​ធ្វើ​ការ​ជា​១​នឹង​ខ្ញុំ គេ​ក៏​សូម​ជំរាប​សួរ​មក​អ្នក​ផង។ សូម​ឲ្យ​វិញ្ញាណ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

ចែក​រំលែក
អាន ភីលេម៉ូន 1