ភីលេម៉ូន 1:17-20

ភីលេម៉ូន 1:17-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ប្រសិន‌បើ​អ្នក​រាប់​ខ្ញុំ​ទុក​ជា​គូ​កន នោះ​ចូរ​ទទួល​គាត់ ទុក​ដូច​ជា​ទទួល​ខ្ញុំ​ចុះ។ ប្រសិន‌បើ​គាត់​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​អ្នក ឬ​ជំពាក់​អ្វី​ដល់​អ្នក នោះ​ត្រូវ​គិត​លើ​ខ្ញុំ​វិញ។ ខ្ញុំ ប៉ុល សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​អ្នក តែ​ខ្ញុំ​មិន​បាច់​រំឭក​អ្នក​ទេ​ថា សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់​ខ្ញុំ​ដែរ។ មែន​ហើយ ប្អូន​អើយ សូម​ឲ្យ​ខ្ញុំ​បាន​ផល​នេះ​ពី​អ្នក​ក្នុង​ព្រះ‌អម្ចាស់​ផង! សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ព្រះ‌គ្រីស្ទ​ផង។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:17-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ប្រសិន​បើ​លោក​ប្អូន​រាប់​ខ្ញុំ​ទុក​ជា​បងប្អូន​រួម​ជំនឿ​មែន សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ប្រសិន​បើ​គាត់​ធ្វើ​អ្វី​ខុស​ចំពោះ​លោក​ប្អូន ឬ​ប្រសិន​បើ​គាត់​ជំពាក់​អ្វី​លោក ប្អូន​សូម​គិត​ទៅ​លើ​ខ្ញុំ​ចុះ។ ខ្ញុំ ប៉ូល ខ្ញុំ​សរសេរ​ពាក្យ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា ខ្ញុំ​នឹង​សង​លោក​ប្អូន​វិញ (ខ្ញុំ​មិន​បាច់​រំឭក​ថា លោក​ប្អូន​ក៏​នៅ​ជំពាក់​ខ្ញុំ​ផង​ដែរ​នោះ​ទេ គឺ​នៅ​ជំពាក់​រូប​លោក​ប្អូន​ផ្ទាល់​តែ​ម្ដង)។ លោក​ប្អូន​អើយ សូម​លោក​ប្អូន​មេត្តា​ជួយ​ខ្ញុំ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ហើយ​សូម​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​បាន​ស្ងប់​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ផង។

ចែក​រំលែក
អាន ភីលេម៉ូន 1