ភីលេម៉ូន 1:11-13
ភីលេម៉ូន 1:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពីដើមគាត់គ្មានប្រយោជន៍សម្រាប់អ្នកមែន តែឥឡូវនេះ គាត់ពិតជាមានប្រយោជន៍សម្រាប់អ្នក ហើយក៏មានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ខ្ញុំបានចាត់គាត់ ដែលជាដួងចិត្តរបស់ខ្ញុំ ឲ្យមករកអ្នកវិញ។ ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
ភីលេម៉ូន 1:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីដើម គាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឲ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ
ភីលេម៉ូន 1:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក នឹងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ សូមអ្នកទទួលគាត់ចុះ ព្រោះជាដួងចិត្តរបស់ខ្ញុំហើយ ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់ ដើម្បីឲ្យគាត់បំរើខ្ញុំជំនួសអ្នក ដែលខ្ញុំនៅជាប់ចំណង ដោយព្រោះដំណឹងល្អ