ជនគណនា 9:16-17
ជនគណនា 9:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុការណ៍មានដូច្នេះជាប់ជានិច្ច គឺមានពពកគ្របបាំងរោងឧបោសថនៅពេលថ្ងៃ ហើយនៅពេលយប់ មានទ្រង់ទ្រាយដូចជាភ្លើង។ ពេលណាពពកអណ្ដែតឡើងចេញពីត្រសាល នោះកូនចៅអ៊ីស្រាអែលក៏ចេញដំណើរ ហើយនៅកន្លែងណាដែលពពកឈប់ នោះកូនចៅអ៊ីស្រាអែលក៏បោះជំរំនៅទីនោះ។
ជនគណនា 9:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពពកស្ថិតនៅលើព្រះពន្លាដូច្នេះ រហូតតរៀងមក ហើយនៅពេលយប់ ពពកនោះប្រែជាមានទ្រង់ទ្រាយដូចភ្លើង។ ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ហើយពេលណាពពកឈប់ នោះជនជាតិអ៊ីស្រាអែលនាំគ្នាបោះជំរំ។
ជនគណនា 9:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែលក៏ដំឡើងត្រសាលនៅទីនោះ