ជនគណនា 8:14-16
ជនគណនា 8:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកត្រូវញែកពួកលេវីចេញពីកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ ក្រោយនោះមក ពួកលេវីត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ គឺក្រោយពីអ្នកបានសម្អាតគេ ហើយបានថ្វាយគេជាតង្វាយគ្រវីរួចហើយ។ ដ្បិតយើងបានញែកគេទាំងស្រុងជារបស់យើង ពីចំណោមកូនចៅអ៊ីស្រាអែលហើយ យើងបានទទួលគេជារបស់យើង ជាស្នងអស់ទាំងកូនច្បងដែលកើតពីពោះម្តាយ គឺអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល។
ជនគណនា 8:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។ បន្ទាប់មកទៀត ពួកលេវីត្រូវមកបំពេញមុខងារនៅក្នុងពន្លាជួបព្រះអម្ចាស់។ អ្នកត្រូវជម្រះពួកគេឲ្យបរិសុទ្ធ និងធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើងបែបនេះឯង។ យើងញែកពួកគេពីចំណោមជនជាតិអ៊ីស្រាអែល ទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល
ជនគណនា 8:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺយ៉ាងនោះហើយ ដែលត្រូវឲ្យឯងញែកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ហើយពួកលេវីត្រូវបានជារបស់ផងអញ ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ ដ្បិតបានថ្វាយគេមកដាច់ជារបស់ផងអញ ពីពួកកូនចៅអ៊ីស្រាអែលហើយ អញក៏បានទទួលគេស្នងអស់ទាំងកូន ដែលកើតពីពោះម្តាយមុនគេបង្អស់ គឺស្នងអស់ទាំងកូនច្បងនៃពួកកូនចៅអ៊ីស្រាអែល