ជនគណនា 35:1-3

ជនគណនា 35:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ ថា៖ «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ប្រគល់​ទី​ក្រុង​ក្នុង​មត៌ក​ជា​កេរ‌អាករ​របស់​គេ ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។ ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សម្រាប់​រស់​នៅ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន សម្រាប់​ហ្វូង​គោ ហ្វូង​ចៀម និង​សត្វ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​របស់​គេ។

ចែក​រំលែក
អាន ជនគណនា 35

ជនគណនា 35:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖ «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។ ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។

ចែក​រំលែក
អាន ជនគណនា 35