ជនគណនា 32:11-12
ជនគណនា 32:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
"មនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ នោះគ្មានអ្នកណាម្នាក់នឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប នោះឡើយ ព្រោះគេមិនបានប្រព្រឹត្តតាមយើងគ្រប់ជំពូក មានតែកាលែប ជាកូនរបស់យេភូនេ ក្នុងពូជកេណាស និងយ៉ូស្វេ ជាកូនរបស់នុនប៉ុណ្ណោះ ព្រោះគេបានប្រព្រឹត្តតាមយើងគ្រប់ជំពូក"។
ជនគណនា 32:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
“អស់អ្នកដែលបានចេញមកពីស្រុកអេស៊ីប ហើយមានអាយុពីម្ភៃឆ្នាំឡើងទៅ នឹងមិនឃើញទឹកដី ដែលយើងបានសន្យាប្រគល់ឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ព្រោះពួកគេពុំបានដើរតាមមាគ៌ារបស់យើង ដោយចិត្តស្មោះត្រង់ទេ។ មានតែកាលែប ជាកូនរបស់យេភូនេ ជាជនជាតិគេណាស និងយ៉ូស្វេ ជាកូនរបស់នូនប៉ុណ្ណោះ ដែលបានដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់”។
ជនគណនា 32:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ជំពូក លើកតែកាលែបជាកូនយេភូនេក្នុងពូជកេណាស១ នឹងយ៉ូស្វេជាកូននុន១ប៉ុណ្ណោះ ពីព្រោះអ្នកទាំង២នោះ បានប្រព្រឹត្តតាមអញគ្រប់ចំពូក