ជនគណនា 3:11-13

ជនគណនា 3:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មើល៍ យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ជា​ស្នង​ជំនួស​កូន​ច្បង​ទាំង​អស់​ដែល​កើត​ពី​ផ្ទៃ ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​របស់​យើង ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។

ចែក​រំលែក
អាន ជនគណនា 3

ជនគណនា 3:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន ជនគណនា 3

ជនគណនា 3:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឯ​អញ មើល អញ​បាន​យក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ស្នង​អស់​ទាំង​កូន​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ​បង្អស់​ក្នុង​ពួក​គេ បាន​ជា​ពួក​លេវី​នោះ ត្រូវ​បាន​ជា​របស់​ផង​អញ ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​របស់​ផង​អញ​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​ដែល​អញ​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រាអែល​ចេញ ទុក​សំរាប់​អញ ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង ទាំង​អស់​គ្នា​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន ជនគណនា 3