ជនគណនា 27:18-20 - Compare All Versions

ជនគណនា 27:18-20 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់ ចូរ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​អស់ រួច​ត្រូវ​ប្រគល់​មុខ​ងារ​ដល់​គាត់ នៅ​ចំពោះ​មុខ​ពួកគេ។ អ្នក​ត្រូវ​ប្រគល់​អំណាច​របស់​អ្នក​ដល់​គាត់ ដើម្បី​ឲ្យ​ក្រុមជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ប្រតិ‌បត្តិ​តាម។

ចែក​រំលែក
ជនគណនា 27 គកស១៦

ជនគណនា 27:18-20 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។ ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​បូជា‌ចារ្យ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង‌តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។ ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។

ចែក​រំលែក
ជនគណនា 27 គខប

ជនគណនា 27:18-20 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ នឹង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រតិ‌បត្តិ​តាម​លោក

ចែក​រំលែក
ជនគណនា 27 ពគប