ជនគណនា 27:16-17
ជនគណនា 27:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«សូមព្រះយេហូវ៉ា ជាព្រះនៃវិញ្ញាណរបស់មនុស្សទាំងអស់ តែងតាំងមនុស្សម្នាក់ឲ្យដឹកនាំលើក្រុមជំនុំនេះទៅ ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។
ជនគណនា 27:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រាអែលផង។ អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
ជនគណនា 27:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់ដំរូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ