ជនគណនា 27:15-18

ជនគណនា 27:15-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​ទាំង​អស់ តែង​តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​លើ​ក្រុម​ជំនុំ​នេះ​ទៅ ជា​អ្នក​ដែល​នឹង​ចេញ​ទៅ​នៅ​មុខ​ពួកគេ ហើយ​ចូល​មក​វិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួកគេ​ចេញ​ទៅ ហើយ​នាំ​ពួកគេ​ចូល​មក​វិញ ដើម្បី​កុំ​ឲ្យ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:15-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្យល់​ដង្ហើម​របស់​សត្វ​លោក​ទាំង​អស់ មេត្តា​តែង‌តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​ផង។ អ្នក​នោះ​នឹង​នាំ​មុខ​ប្រជា‌ជន​ចេញ​ទៅ​ច្បាំង ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ដើម្បី​កុំ​ឲ្យ​សហគមន៍​របស់​ព្រះ‌អម្ចាស់​ប្រៀប​បាន​នឹង​ហ្វូង​ចៀម ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​គង់​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:15-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួត‌ត្រា​លើ​ពួក​ជំនុំ​ទៅ ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក

ចែក​រំលែក
អាន ជនគណនា 27