ជនគណនា 26:1-4

ជនគណនា 26:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​មក​កាន់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន​ថា៖ «ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​គ្នា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន»។ លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​ក៏​ប្រាប់​គេ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖ «ចូរ​រាប់​ចំនួន​ប្រជាជន ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ» ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​មាន​ដូច​តទៅ៖

ចែក​រំលែក
អាន ជនគណនា 26

ជនគណនា 26:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន​ថា៖ «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​អាច​បម្រើ​កង‌ទ័ព​បាន»។ លោក​ម៉ូសេ និង​លោក​អេឡាសារ​ក៏​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ឲ្យ​ជំរឿន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​ចាក​ចេញ​មក​ពី​ស្រុក​អេស៊ីប​មាន​ដូច​ត​ទៅ៖

ចែក​រំលែក
អាន ជនគណនា 26

ជនគណនា 26:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ក្រោយ​សេចក្ដី​វេទនា​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ថា ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន នោះ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ប្រាប់​គេ​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូរ​ថា ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​នឹង​កូន​ចៅ​អ៊ីស្រាអែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

ចែក​រំលែក
អាន ជនគណនា 26