ជនគណនា 24:17
ជនគណនា 24:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។
ជនគណនា 24:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំឃើញស្ដេចមួយអង្គ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្ដេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកុប មានដំបងរាជ្យមួយចេញពីអ៊ីស្រាអែល ស្ដេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
ជនគណនា 24:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំឃើញទ្រង់ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំរំពឹងមើលទ្រង់ តែមិនមែននៅជិតទេ នឹងមានផ្កាយ១ចេញពីពួកយ៉ាកុបមក ហើយនឹងមានដំបង១កើតពីសាសន៍អ៊ីស្រាអែលដែរ ដំបងនោះនឹងវាយអស់ទាំងទីកៀននៃសាសន៍ម៉ូអាប់ ហើយបំបែកបំបាក់អស់ទាំងពួកអ្នក ដែលបង្កើតសេចក្ដីវឹកវរ