ជនគណនា 24:10-11
ជនគណនា 24:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ សេចក្ដីក្រោធរបស់បាឡាមឆួលឡើងទាស់នឹងបាឡាម ហើយស្ដេចទះព្រះហស្តសន្ធាប់ ហើយមានរាជឱង្ការទៅបាឡាមថា៖ «យើងបានហៅលោកមក ដើម្បីដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែមើល៍! លោកបានឲ្យពរពួកគេរហូតដល់ទៅបីដងទៅវិញ។ ឥឡូវនេះ ចូរលោករត់ទៅកន្លែងលោកវិញទៅ! យើងបានគិតថា "យើងនឹងលើកលោកឲ្យមានសក្តិយសជាធំ" តែព្រះយេហូវ៉ាបានឃាត់មិនឲ្យលោកមានសក្តិយសទេ»។
ជនគណនា 24:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះបាទបាឡាក់ក្រេវក្រោធទាស់នឹងលោកបាឡាម ស្ដេចទះព្រះហស្ដខ្លាំងៗ ទាំងមានរាជឱង្ការថា៖ «យើងបានហៅលោកមក ដើម្បីឲ្យលោកដាក់បណ្ដាសាខ្មាំងសត្រូវរបស់យើង តែលោកបែរជាឲ្យពរពួកគេរហូតដល់បីដងទៅវិញ!។ ឥឡូវនេះ ចូរលោករត់ទៅផ្ទះរបស់លោកវិញទៅ! យើងមានបំណងផ្ដល់កិត្តិយសឲ្យលោក តែព្រះអម្ចាស់រារាំងលោកមិនឲ្យទទួលកិត្តិយសនេះទេ!»។
ជនគណនា 24:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះបាឡាកទ្រង់មានសេចក្ដីខ្ញាល់ក្តៅឡើងដល់បាឡាម ក៏ទះព្រះហស្តសន្ធាប់ទៅបាឡាមថា អញបានហៅឯងមក ដើម្បីដាក់បណ្តាសាដល់ខ្មាំងសត្រូវអញ តែមើល ឯងបានឲ្យពរដល់គេ គ្រប់ទាំង៣ដងនេះវិញ ដូច្នេះ ចូរឯងរត់ទៅកន្លែងឯងឥឡូវចុះ អញបានគិតនឹងលើកឯងឲ្យមានសក្តិយសជាធំ តែមើល ព្រះយេហូវ៉ាបានឃាត់មិនឲ្យឯងមានសក្តិយសទេ