ជនគណនា 23:19-20
ជនគណនា 23:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មិនមែនជាមនុស្សដែលចេះកុហកនោះឡើយ ក៏មិនមែនជាកូនមនុស្សដែលផ្លាស់ប្ដូរគំនិតនោះដែរ។ ព្រះអង្គបានសន្យាហើយ តើទ្រង់មិនធ្វើតាមទេឬ? ព្រះអង្គបានមានព្រះបន្ទូលហើយ តើទ្រង់មិនសម្រេចតាមទេឬ? មើល៍ ទូលបង្គំបានទទួលបង្គាប់មកដើម្បីឲ្យពរ ព្រះអង្គបានឲ្យពរហើយ ទូលបង្គំមិនអាចដកហូតបានទេ។
ជនគណនា 23:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មិនមែនដូចមនុស្សលោកទេ ព្រះអង្គមិនចេះកុហកឡើយ ព្រះអង្គក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់លោកអដាំដែរ! ព្រះអង្គមានព្រះបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ព្រះអង្គតែងតែសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានថ្លែង។ ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
ជនគណនា 23:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី មើល ទូលបង្គំបានទទួលបង្គាប់មកថា ត្រូវឲ្យពរ ព្រះទ្រង់ក៏បានឲ្យពរហើយ ដូច្នេះ ទូលបង្គំពុំអាចនឹងបំផ្លាស់ទៅបានទេ