ជនគណនា 22:27-28
ជនគណនា 22:27-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលាឃើញទេវតារបស់ព្រះយេហូវ៉ា វាក៏លុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង ហើយកំហឹងរបស់បាឡាមក៏ឆួលឡើង រួចគាត់វាយលានឹងឈើច្រត់។ ពេលនោះ ព្រះយេហូវ៉ាបើកមាត់លា ហើយវាក៏និយាយទៅបាឡាមថា៖ «តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»
ជនគណនា 22:27-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ ព្រះអម្ចាស់ធ្វើឲ្យលាញីចេះនិយាយ វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។
ជនគណនា 22:27-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់ រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ