ជនគណនា 21:8-9
ជនគណនា 21:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើពស់ភ្លើង មួយ ហើយដាក់ភ្ជាប់នៅលើបង្គោលទៅ។ អស់អ្នកដែលត្រូវពស់ចឹក ហើយក្រឡេកមើលទៅរូបពោះនោះ គេនឹងបានរស់»។ ដូច្នេះ លោកម៉ូសេក៏ធ្វើរូបពស់មួយពីលង្ហិន ហើយដាក់ភ្ជាប់នៅលើបង្គោល។ កាលណាមានពស់ចឹកអ្នកណាម្នាក់ អ្នកនោះក្រឡេកមើលទៅរូបពស់លង្ហិន នោះគេក៏បានរស់។
ជនគណនា 21:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
ជនគណនា 21:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមកម៉ូសេថា ចូរធ្វើពស់ភ្លើង១ ភ្ជាប់នៅលើបង្គោលទៅ ដើម្បីកាលណាអស់អ្នកដែលត្រូវពស់ចឹក គេក្រឡេកមើលទៅឃើញ នោះនឹងបានរស់នៅ ម៉ូសេក៏ធ្វើរូបពស់១ពីលង្ហិន ដាក់ភ្ជាប់នៅលើបង្គោលនោះ ដូច្នេះ កាលណាមានពស់ចឹកមនុស្សណា បើអ្នកនោះគ្រាន់តែក្រឡេកមើលទៅរូបពស់លង្ហិននោះ ក៏បានរស់វិញ។