ជនគណនា 21:16-18
ជនគណនា 21:16-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចេញពីទីនោះ គេបន្តដំណើរមកដល់ប្អៀរ ជាអណ្តូងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលប្រជាជនមកជួបជុំគ្នា នោះយើងនឹងឲ្យទឹកដល់ពួកគេ»។ ពេលនោះ ពួកអ៊ីស្រាអែលនាំគ្នាច្រៀងទំនុកដូច្នេះថា «ចូរផុសឡើង អណ្តូងទឹកអើយ! ចូរច្រៀងសរសើរអណ្តូងនេះចុះ! ជាអណ្តូងដែលពួកមេដឹកនាំបានខួង ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកដោយដំបងរាជ្យ និងឈើច្រត់»។ គេចេញពីទីរហោស្ថាន បន្តដំណើរទៅម៉ាថាណា
ជនគណនា 21:16-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្ដូងទឹក ដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។ នៅទីនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាច្រៀងចម្រៀងមួយបទដូចតទៅ៖ «អណ្ដូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង! ចូរបន្លឺសំឡេងអបអរ! អណ្ដូងដែលពួកមេដឹកនាំបានខួង អណ្ដូងដែលពួកវីរជនបានជីក ដោយប្រើដំបងរាជ្យ និងឈើច្រត់!»។
ជនគណនា 21:16-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពីទីនោះ គេមកដល់ប្អៀរ គឺជាអណ្តូង ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងម៉ូសេថា ចូរប្រមូលពួកបណ្តាជនឲ្យជុំគ្នា នោះអញនឹងឲ្យទឹកគេផឹក រួចពួកអ៊ីស្រាអែលគេក៏ច្រៀងទំនុកនេះថា «ឲ្យផុសឡើង អណ្តូងអើយ ចូរច្រៀងសរសើរអណ្តូងនេះចុះ ជាអណ្តូងដែលពួកចៅហ្វាយបានជីក ហើយពួកអ្នកមានត្រកូលខ្ពស់បានជីកនឹងជ្រនីកគេ តាមច្បាប់បញ្ញត្ត» រួចពីទីរហោស្ថាននោះ គេក៏មកដល់ម៉ាថាណា