ជនគណនា 17:7-8
ជនគណនា 17:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកម៉ូសេដាក់ដំបងទាំងនោះនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។ លុះថ្ងៃបន្ទាប់ កាលលោកម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសម្រាប់ពួកវង្សលេវីមានពន្លកដុះឡើង ហើយបែកចេញជាផ្កា រួចមានផ្លែចំបក់ទុំទៀតផង។
ជនគណនា 17:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានដាក់ដំបងទាំងនោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លានៃសន្ធិសញ្ញា។ នៅថ្ងៃបន្ទាប់ ពេលលោកម៉ូសេចូលទៅក្នុងពន្លានៃសន្ធិសញ្ញា លោកឃើញដំបងរបស់លោកអើរ៉ុន ដែលជាតំណាងកុលសម្ព័ន្ធលេវី មានពន្លក ចេញផ្កា ហើយមានទាំងផ្លែទៀតផង។
ជនគណនា 17:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចម៉ូសេដាក់ដំបងទាំងនោះទុកនៅចំពោះព្រះយេហូវ៉ា ក្នុងត្រសាលនៃសេចក្ដីបន្ទាល់។ លុះថ្ងៃស្អែកឡើង កាលម៉ូសេចូលទៅក្នុងត្រសាលនៃសេចក្ដីបន្ទាល់ នោះឃើញដំបងរបស់អើរ៉ុន ដែលសំរាប់ពួកវង្សលេវី មានពក ហើយប៉ិចឡើង រួចបែកចេញជាផ្កា ហើយបង្កើតបានផ្លែចំបក់ទុំ