ជនគណនា 16:30
ជនគណនា 16:30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។
ជនគណនា 16:30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។
ជនគណនា 16:30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។