ជនគណនា 16:3
ជនគណនា 16:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកទាំងនោះលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន ដោយពោលទៅកាន់លោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! ក្រុមជំនុំទាំងមូលសុទ្ធតែបរិសុទ្ធ ហើយព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហេតុអ្វីបានជាពួកលោកលើកកម្ពស់ខ្លួនត្រួតលើក្រុមជំនុំរបស់ព្រះយេហូវ៉ាដូច្នេះ?»
ជនគណនា 16:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកគេលើកគ្នាមកប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ដោយពោលថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ ព្រះអម្ចាស់គង់នៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកលោកតាំងខ្លួនជាអធិបតីលើប្រជាជនរបស់ព្រះអម្ចាស់ដូច្នេះ?»។
ជនគណនា 16:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ដោយពាក្យថា អ្នកយកអំណាចលើខ្លួនហួសពេកណាស់ ដ្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរ ហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផង ម្តេចឡើយអ្នកទាំង២លើកកំពស់ខ្លួន ត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះ។