ជនគណនា 15:15-16
ជនគណនា 15:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្នុងក្រុមជំនុំ ត្រូវមានច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នករាល់គ្នា ជាច្បាប់គ្រប់ជំនាន់តទៅ។ អ្នករាល់គ្នា និងអ្នកប្រទេសក្រៅនឹងបានដូចគ្នា នៅចំពោះព្រះយេហូវ៉ា។ ត្រូវឲ្យមានបញ្ញត្តិតែមួយ និងច្បាប់តែមួយសម្រាប់អ្នករាល់គ្នា និងអ្នកប្រទេសក្រៅ ដែលរស់នៅជាមួយអ្នករាល់គ្នា»។
ជនគណនា 15:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺមានក្បួនតម្រាតែមួយ សម្រាប់សហគមន៍ទាំងមូល ទោះបីអ្នករាល់គ្នាក្ដី ឬជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នាក្ដី។ ត្រូវធ្វើតាមក្បួនតម្រានេះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គ្រប់តំណតទៅ ទោះបីជនបរទេសក្ដី ឬអ្នករាល់គ្នាក្ដី។ មានក្រឹត្យវិន័យតែមួយ ច្បាប់តែមួយ សម្រាប់អ្នករាល់គ្នា និងជនបរទេស ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា»។
ជនគណនា 15:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសំរាប់ឯងរាល់គ្នា ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។