ជនគណនា 14:7-8
ជនគណនា 14:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រួចពោលទៅកាន់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា៖ «ស្រុកដែលយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងពួកយើង នោះព្រះអង្គនឹងនាំយើងចូលទៅក្នុងស្រុកនោះ ហើយប្រទានស្រុកនោះមកយើងជាមិនខាន គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
ជនគណនា 14:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហើយពោលទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូលថា៖ «ស្រុកដែលពួកយើងបានដើរកាត់ ដើម្បីសង្កេតមើលនោះ ជាស្រុកមួយដ៏ល្អបំផុត។ ប្រសិនបើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងពួកយើង ព្រះអង្គមុខជានាំពួកយើងចូលទៅ ព្រមទាំងប្រគល់ស្រុកដ៏សម្បូណ៌សប្បាយនោះមកឲ្យពួកយើងជាពុំខាន។
ជនគណនា 14:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ