ជនគណនា 14:22-24

ជនគណនា 14:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។ ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។ ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។ រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ គឺ​ពួក​ដែល​មើល‌ងាយ​អញ​នោះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​នោះ​ឡើយ ដោយ​ព្រោះ​គេ​បាន​ល្បង‌ល​អញ ទាំង​១០​ដង​នេះ​ហើយ ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​អញ​ផង តែ​ឯ​កាលែប ជា​អ្នក​បំរើ​របស់​អញ នោះ​អញ​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ​គាត់​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ ពី​ព្រោះ​មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

ចែក​រំលែក
អាន ជនគណនា 14