ជនគណនា 14:22-23
ជនគណនា 14:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង នោះគ្មានអ្នកណានឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់ដូនតារបស់គេឡើយ គឺក្នុងចំណោមអ្នកទាំងនោះដែលមើលងាយយើង គ្មានអ្នកណាបានឃើញស្រុកនោះឡើយ។
ជនគណនា 14:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។ ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។
ជនគណនា 14:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង