ជនគណនា 14:20-24
ជនគណនា 14:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងអត់ទោសឲ្យតាមពាក្យរបស់អ្នក ប៉ុន្តែ ដូចដែលយើងមានព្រះជន្មរស់នៅ ហើយផែនដីទាំងមូលនឹងមានពេញដោយសិរីល្អរបស់ព្រះយេហូវ៉ាយ៉ាងណា ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង នោះគ្មានអ្នកណានឹងឃើញស្រុកដែលយើងបានស្បថថានឹងឲ្យដល់ដូនតារបស់គេឡើយ គឺក្នុងចំណោមអ្នកទាំងនោះដែលមើលងាយយើង គ្មានអ្នកណាបានឃើញស្រុកនោះឡើយ។ ប៉ុន្តែ កាលែបជាអ្នកបម្រើរបស់យើង ព្រោះគាត់មានវិញ្ញាណខុសពីអ្នកដទៃ ហើយគាត់បានប្រព្រឹត្តតាមយើងគ្រប់ជំពូក នោះយើងនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជពង្សរបស់គាត់នឹងកាន់កាប់ស្រុកនោះ។
ជនគណនា 14:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងសុខចិត្តអត់ទោសឲ្យពួកគេ តាមពាក្យរបស់អ្នក! ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសម្គាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្ដាប់បង្គាប់យើង។ ហេតុនេះ ពួកគេនឹងមិនឃើញស្រុកដែលយើងបានសន្យាជាមួយដូនតារបស់ពួកគេថា នឹងប្រទានឲ្យពួកគេនោះឡើយ។ អស់អ្នកដែលមើលងាយយើងនឹងមិនឃើញស្រុកនោះជាដាច់ខាត។ រីឯកាលែបជាអ្នកបម្រើរបស់យើងវិញ ដោយគេមានចិត្តផ្សេងពីអ្នកដទៃ ហើយដើរតាមមាគ៌ារបស់យើងទាំងស្រុង នោះយើងនឹងឲ្យគេចូលទៅក្នុងស្រុក ដែលគេបានទៅសង្កេតមើល ពូជពង្សរបស់គេនឹងកាន់កាប់ទឹកដីនោះ។
ជនគណនា 14:20-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញអត់ទោសឲ្យតាមពាក្យឯងហើយ ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង តែឯកាលែប ជាអ្នកបំរើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក