ជនគណនា 14:20-23

ជនគណនា 14:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​អត់​ទោស​ឲ្យ​តាម​ពាក្យ​របស់​អ្នក ប៉ុន្តែ ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ផែនដី​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យ៉ាង​ណា ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សុខ​ចិត្ត​អត់‌ទោស​ឲ្យ​ពួក​គេ តាម​ពាក្យ​របស់​អ្នក! ក៏​ប៉ុន្តែ យើង​សុំ​ប្រកាស​ក្នុង​នាម​យើង​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្ម​គង់​នៅ ហើយ​មាន​សិរី‌រុងរឿង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល​ថា: អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុងរឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បង‌ល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្ដាប់​បង្គាប់​យើង។ ហេតុ​នេះ ពួក​គេ​នឹង​មិន​ឃើញ​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ​នោះ​ឡើយ។ អស់​អ្នក​ដែល​មើល‌ងាយ​យើង​នឹង​មិន​ឃើញ​ស្រុក​នោះ​ជា​ដាច់​ខាត។

ចែក​រំលែក
អាន ជនគណនា 14

ជនគណនា 14:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​អត់​ទោស​ឲ្យ​តាម​ពាក្យ​ឯង​ហើយ ប៉ុន្តែ អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ នឹង​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ គឺ​ពួក​ដែល​មើល‌ងាយ​អញ​នោះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​នោះ​ឡើយ ដោយ​ព្រោះ​គេ​បាន​ល្បង‌ល​អញ ទាំង​១០​ដង​នេះ​ហើយ ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​អញ​ផង

ចែក​រំលែក
អាន ជនគណនា 14