ជនគណនា 14:11-12
ជនគណនា 14:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើល៍ងាយយើងដល់កាលណា? យើងបានធ្វើអស់ទាំងទីសម្គាល់ក្នុងចំណោមពួកគេ តើពួកគេនៅតែមិនជឿដល់យើងដល់កាលណាទៀត? យើងនឹងវាយគេដោយជំងឺអាសន្នរោគ ហើយកាត់កាល់គេចោលចេញ រួចយើងនឹងធ្វើឲ្យអ្នកទៅជាសាសន៍មួយដែលធំជាង ហើយពូកែជាងពួកនេះ»។
ជនគណនា 14:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើលងាយយើងដល់កាលណា? យើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យជាច្រើនក្នុងចំណោមពួកគេ តើពួកគេនៅតែមិនព្រមជឿលើយើងដល់កាលណាទៀត? យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។
ជនគណនា 14:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។