ជនគណនា 13:1-3
ជនគណនា 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗរបស់ឪពុកគេ ហើយគ្រប់គ្នាត្រូវតែជាមេដឹកនាំក្នុងចំណោមពួកគេ»។ ដូច្នេះ លោកម៉ូសេក៏ចាត់ពួកគេពីទីរហោស្ថានប៉ារ៉ានឲ្យទៅតាមបង្គាប់របស់ព្រះយេហូវ៉ា។ អ្នកទាំងនោះសុទ្ធតែជាមេដឹកនាំក្នុងចំណោមកូនចៅអ៊ីស្រាអែល។
ជនគណនា 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗ ហើយអ្នកទាំងនោះត្រូវតែជាមេដឹកនាំ»។ លោកម៉ូសេក៏ចាត់ពួកគេពីវាលរហោស្ថានប៉ារ៉ានឲ្យទៅ ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ បុរសទាំងនោះសុទ្ធតែជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល
ជនគណនា 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរចាត់មនុស្សឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលចុះ ត្រូវចាត់ម្នាក់ពីគ្រប់ទាំងពូជអំបូរនៃពួកឰយុកោ ដែលគ្រប់គ្នាជាកំពូលលើពួកខ្លួន រួចម៉ូសេក៏ចាត់ពួកនោះពីទីរហោស្ថានប៉ារ៉ានទៅតាមបង្គាប់ព្រះយេហូវ៉ា អ្នកទាំងនោះសុទ្ធតែជាមេលើពួកកូនចៅអ៊ីស្រាអែល