ជនគណនា 12:13-15
ជនគណនា 12:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះអើយ សូមមេត្តាប្រោសម៉ារាមឲ្យបានជាផង!» ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបមកលោកម៉ូសេថា៖ «ប្រសិនបើឪពុកនាងស្តោះទឹកមាត់ដាក់មុខនាង តើនាងមិនត្រូវរងសេចក្ដីខ្មាសអស់រយៈពេលប្រាំពីរថ្ងៃទេឬ? ដូច្នេះ ចូរបង្ខាំងនាងឲ្យនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃទៅ បន្ទាប់មក សឹមនាំនាងមកវិញ»។ ដូច្នេះ គេក៏បង្ខាំងម៉ារាមនៅខាងក្រៅជំរំរយៈពេលប្រាំពីរថ្ងៃ ហើយប្រជាជនមិនចេញដំណើរទៅមុខឡើយ រហូតទាល់តែបាននាំម៉ារាមមកវិញ។
ជនគណនា 12:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ សូមមេត្តាប្រោសបងម៉ារាមឲ្យជាឡើងវិញផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «ប្រសិនបើឪពុករបស់គាត់ស្ដោះទឹកមាត់ដាក់មុខគាត់ តើគាត់ត្រូវបាក់មុខចំនួនប្រាំពីរថ្ងៃមែន ឬមិនមែន? ដូច្នេះ ចូរបណ្ដេញគាត់ឲ្យចេញទៅនៅខាងក្រៅជំរំ ចំនួនប្រាំពីរថ្ងៃ បន្ទាប់មក ទើបគាត់អាចវិលមកវិញបាន»។ គេឲ្យអ្នកស្រីម៉ារាមនៅខាងក្រៅជំរំ អស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់អ្នកស្រីម៉ារាមអាចវិលចូលមកក្នុងជំរំវិញ។
ជនគណនា 12:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា បើឪពុកបានគ្រាន់តែស្តោះដាក់មុខនាង នោះតើមិនមានសេចក្ដីខ្មាសនៅអស់៧ថ្ងៃទេឬអី ដូច្នេះ ត្រូវបង្ខាំងនាងទុក នៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃដែរ រួចសឹមនាំមកវិញចុះ ដូច្នេះគេក៏បង្ខាំងនាងនៅខាងក្រៅទីដំឡើងត្រសាលអស់៧ថ្ងៃ ហើយបណ្តាជនមិនបានធ្វើដំណើរទៅឯណា ដរាបដល់បាននាំម៉ារាមមកវិញ