ជនគណនា 12:1-3
ជនគណនា 12:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេកំពុងនៅហាសិរ៉ូត ម៉ារាម និងលោកអើរ៉ុននិយាយទាស់នឹងលោកម៉ូសេ ដោយព្រោះប្រពន្ធរបស់លោកជាស្ត្រីសាសន៍គូស ដ្បិតលោកបានយកស្ត្រីសាសន៍គូសធ្វើជាប្រពន្ធ។ គេនិយាយថា៖ «តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែតាមរយៈលោកម៉ូសេប៉ុណ្ណោះទេឬ? តើព្រះអង្គមិនបានមានព្រះបន្ទូលតាមរយៈពួកយើងដែរទេឬ?» ព្រះយេហូវ៉ាបានឮពាក្យនោះ។ រីឯលោកម៉ូសេ លោកជាមនុស្សសុភាពរាបសាណាស់ លើសជាងមនុស្សណាទៀតទាំងអស់នៅលើផែនដី។
ជនគណនា 12:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រីម៉ារាម និងលោកអើរ៉ុនមានប្រសាសន៍ជំទាស់នឹងលោកម៉ូសេ ស្ដីអំពីស្ត្រីសាសន៍គូស ដែលលោកបានយកមកធ្វើជាភរិយា។ អ្នកទាំងពីរមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ពុំមែនមានព្រះបន្ទូលមកម៉ូសេតែប៉ុណ្ណោះទេ គឺព្រះអង្គមានព្រះបន្ទូលមកពួកយើងដែរ!»។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យនេះ។ លោកម៉ូសេសុភាពរាបសាជាងគេបំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ។
ជនគណនា 12:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯម៉ារាម នឹងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។