ជនគណនា 11:14-15
ជនគណនា 11:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទូលបង្គំមិនអាចបីទ្រមនុស្សទាំងអស់នេះម្នាក់ឯងបានទេ ដ្បិតគេជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំហើយ។ ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
ជនគណនា 11:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំពុំអាចមើលខុសត្រូវលើប្រជាជននេះតែម្នាក់ឯងទេ ព្រោះជាបន្ទុកធ្ងន់ពេកសម្រាប់ទូលបង្គំ។ ប្រសិនបើព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំដូច្នេះ សូមមេត្តាដកជីវិតទូលបង្គំទៅ។ ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំ សូមកុំទុកឲ្យទូលបង្គំឃើញទុក្ខវេទនាបែបនេះឡើយ»។
ជនគណនា 11:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកំឡាំងទូលបង្គំហើយ បើទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងដូច្នេះ ហើយបើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិត នោះសូមសំឡាប់ទូលបង្គំទៅវិញចុះ ដើម្បីកុំឲ្យទូលបង្គំនៅឃើញសេចក្ដីវេទនា របស់ទូលបង្គំទៀត។