ជនគណនា 11:10-12

ជនគណនា 11:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទុក​មនុស្ស​ទាំង​អស់​នេះ​មក​លើ​ទូល‌បង្គំ? តើ​ទូល‌បង្គំ​បាន​បង្កើត​មនុស្ស​ទាំង​អស់​នេះ​មក​ឬ? តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​គេ​ឬ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា "ចូរ​បី​គេ ដូច​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ" រហូត​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ?

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ឮ​ប្រជា‌ជន​យំ​សោក​នៅ​មាត់​ទ្វារ​ជំរំ​នៃ​អំបូរ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អាក់‌អន់​ចិត្ត​ដែរ។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ពិបាក​ចិត្ត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​អាណិត​មេត្តា​ទូលបង្គំ? ហេតុ​អ្វី​បាន​ជា​ឲ្យ​ទូលបង្គំ​ទទួល​បន្ទុក​លើ​ប្រជា‌ជន​ទាំង​នេះ? តើ​ទូលបង្គំ​ជា​អ្នក​បង្កើត​ប្រជា‌ជន​ទាំង​នេះ​ឬ តើ​ទូលបង្គំ​ជា​ឪពុក​របស់​ពួក​គេ​ឬ បាន​ជា​ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ​បី​បាច់​ថែ‌រក្សា​ពួក​គេ ដូច​ម្ដាយ​ថែ‌រក្សា​កូន រហូត​ទៅ​ដល់​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​ពួក​គេ​ថា នឹង​ប្រទាន​ឲ្យ​ពួក​គេ?

ចែក​រំលែក
អាន ជនគណនា 11

ជនគណនា 11:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​ក៏​ឮ​បណ្តាជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូលបង្គំ​វិញ តើ​ទូលបង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូលបង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ

ចែក​រំលែក
អាន ជនគណនា 11