ជនគណនា 11:1-3
ជនគណនា 11:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលប្រជាជននាំគ្នារអ៊ូរទាំអំពីការលំបាករបស់គេនៅនឹងព្រះកាណ៌ព្រះយេហូវ៉ា នោះព្រះអង្គបានឮ ហើយសេចក្ដីខ្ញាល់របស់ព្រះអង្គក៏ឆួលឡើង។ ពេលនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ឆេះនៅកណ្ដាលគេ ទាំងឆេះបំផ្លាញផ្នែកខ្លះនៃជាយជំរំ។ ប៉ុន្តែ ប្រជាជននាំគ្នាស្រែករកលោកម៉ូសេ ហើយលោកម៉ូសេក៏អធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងក៏ស្ងប់ទៅ។ ដូច្នេះ គេហៅទីនោះថា តាបេរ៉ា ព្រោះភ្លើងរបស់ព្រះយេហូវ៉ាបានឆេះនៅកណ្ដាលពួកគេ។
ជនគណនា 11:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ប្រជាជននាំគ្នារអ៊ូរទាំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអម្ចាស់។ ពេលឮពួកគេរអ៊ូរទាំដូច្នេះ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង។ ភ្លើងរបស់ព្រះអម្ចាស់ក៏ឆាបឆេះនៅជាយជំរំរបស់ពួកគេ។ ប្រជាជននាំគ្នាស្រែកសុំឲ្យលោកម៉ូសេ ទូលអង្វរព្រះអម្ចាស់ ហើយភ្លើងក៏ស្ងប់ទៅវិញ។ គេដាក់ឈ្មោះកន្លែងនោះថា «តាបេរ៉ា» ដ្បិតភ្លើងរបស់ព្រះអម្ចាស់បានឆេះបំផ្លាញពួកគេ។
ជនគណនា 11:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ ដូច្នេះគេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។