ជនគណនា 10:10
ជនគណនា 10:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
ជនគណនា 10:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយ បុណ្យដ៏សំខាន់ៗ និងបុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែនៅពេលថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ដើម្បីឲ្យព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
ជនគណនា 10:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅថ្ងៃអំណរ នឹងនៅថ្ងៃបុណ្យដ៏មុតមាំរបស់ឯងរាល់គ្នា ហើយនៅថ្ងៃចូលខែ នោះឯងត្រូវផ្លុំត្រែពីលើដង្វាយដុត នឹងយញ្ញបូជា នៃដង្វាយមេត្រីរបស់ឯង នោះនឹងមានសេចក្ដីរំឭកដល់ឯងរាល់គ្នា នៅចំពោះព្រះនៃឯង អញនេះហើយ គឺយេហូវ៉ា ជាព្រះនៃឯង។