ជនគណនា 1:1-2 - Compare All Versions

ជនគណនា 1:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖ «ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ

ចែក​រំលែក
ជនគណនា 1 គកស១៦

ជនគណនា 1:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ពន្លា​ជួប​ព្រះអង្គ​ដូច​ត​ទៅ៖ «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ តាម​គ្រួសារ​របស់​គេ។

ចែក​រំលែក
ជនគណនា 1 គខប

ជនគណនា 1:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

នៅ​ថ្ងៃ​ដំបូង ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ ចាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា ចូរ​ឲ្យ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​គ្រប់​ទាំង​មនុស្ស​ប្រុសៗ តាម​ឈ្មោះ​គេ

ចែក​រំលែក
ជនគណនា 1 ពគប