នេហេមា 9:9-10
នេហេមា 9:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម ព្រះអង្គបានសម្ដែងទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន ហើយព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។
នេហេមា 9:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គទតឃើញទុក្ខវេទនានៃបុព្វបុរស របស់យើងខ្ញុំនៅស្រុកអេស៊ីប ព្រះអង្គបានឮសម្រែករបស់ពួកគេ នៅក្បែរសមុទ្រកក់។ ព្រះអង្គបានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ប្រឆាំងនឹងស្ដេចផារ៉ោន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ល្បីល្បាញរហូតដល់សព្វថ្ងៃ។
នេហេមា 9:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានទតឃើញសេចក្ដីវេទនារបស់ពួកឰយុកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម ក៏សំដែងទីសំគាល់ នឹងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក នឹងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកឰយុកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ