នេហេមា 9:19-21
នេហេមា 9:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក៏ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ គឺដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាជាខ្លាំង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។ ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្ហាត់បង្រៀនគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ហើយប្រទានទឹកឲ្យពួកគេផឹក មិនដែលខានឡើយ។ ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។

នេហេមា 9:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។ ព្រះអង្គប្រទានព្រះវិញ្ញាណដ៏ល្អ របស់ព្រះអង្គ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ព្រះអង្គប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។ ក្នុងអំឡុងពេលសែសិបឆ្នាំ ព្រះអង្គបានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
នេហេមា 9:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គង់តែទ្រង់មិនបានបោះបង់ចោលគេ នៅទីរហោស្ថានដែរ គឺដោយទ្រង់មានសេចក្ដីមេត្តាករុណាដ៏ក្រៃលែង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវគេនៅវេលាថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺគេនៅវេលាយប់ ដើម្បីនឹងបង្ហាញផ្លូវ ដែលគេត្រូវដើរដែរ ទ្រង់បានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ មកបង្ហាត់បង្រៀនគេ ទ្រង់មិនដែលបង្អត់នំម៉ាន៉ាចំពោះគេទេ ហើយបានប្រទានទឹក ឲ្យគេផឹកផង គឺទ្រង់បានចិញ្ចឹមគេ នៅទីរហោស្ថាន អស់៤០ឆ្នាំ គេឥតមានខ្វះខាតអ្វីឡើយ សំលៀកបំពាក់របស់គេក៏មិនដែលសឹក ហើយជើងគេមិនពុរពងដែរ