នេហេមា 8:7-8
នេហេមា 8:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមនៅកន្លែងរបស់គេ។ ពួកគេអានគម្ពីរ ក្នុងក្រឹត្យវិន័យរបស់ព្រះ យ៉ាងច្បាស់ៗ ហើយគេបកស្រាយន័យសេចក្ដី ដើម្បីឲ្យប្រជាជនយល់សេចក្ដីដែលបានអាន។
នេហេមា 8:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយក្រឹត្យវិន័យពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។ ពួកគេអានគម្ពីរវិន័យរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ៗ ព្រមទាំងបកស្រាយអត្ថន័យនៃសេចក្ដី ដែលពួកគេអាននោះឲ្យប្រជាជនយល់។
នេហេមា 8:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា នឹងពួកលេវី គេពន្យល់ក្រិត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេ ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្ដីឲ្យគេបានយល់បទដែលអានមើលនោះ។