នេហេមា 8:1-3

នេហេមា 8:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រជា‌ជន​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទី​ធ្លា​ខាង​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សុំ​ឲ្យ​ស្មៀន​អែសរ៉ា​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពួក​អ៊ីស្រា‌អែល។ ដូច្នេះ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែ​ទី​ប្រាំពីរ សង្ឃ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​ក្រុម​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​យល់​បាន។ លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ដល់​ខែ​ទី​ប្រាំ‌ពីរ ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន បាន​មក​ជួប‌ជុំ​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រលាន​ដែល​ស្ថិត​នៅ​ខាង​មុខ​ទ្វារ​គង្គា។ ពួក​គេ​សុំ​ឲ្យ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ប្រទាន​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តាម។ លោក​បូជា‌ចារ្យ​អែសរ៉ា​ក៏​យក​ក្រឹត្យ‌វិន័យ​មក​ខាង​មុខ​អង្គ​ប្រជុំ ដែល​មាន​ប្រជា‌ជន​ប្រុស​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ។ តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គម្ពីរ‌វិន័យ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​លោក​អាន​ក្រឹត្យ‌វិន័យ។

ចែក​រំលែក
អាន នេហេមា 8

នេហេមា 8:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ខែ​អស្សុជ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​នៅ​ក្នុង​ទី​ក្រុង​គេ​ទាំង​អស់ ហើយ​បណ្តាជន​ទាំង‌ឡាយ​ក៏​មូល​គ្នា​មក នៅ​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ដោយ​មាន​ចិត្ត​តែ​មួយ ហើយ​គេ​សូម​ស្មៀន​អែសរ៉ា ឲ្យ​យក​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល​មក រួច​នៅ​ថ្ងៃ​ដំបូង​ខែ​អស្សុជ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​យក​ក្រិត្យ‌វិន័យ​មក នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី នឹង​អស់​អ្នក​ដែល​ល្មម​នឹង​ស្តាប់​បាន ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នោះ

ចែក​រំលែក
អាន នេហេមា 8