នេហេមា 7:1-20

នេហេមា 7:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​កំផែង​បាន​សង់​ឡើង​រួច​រាល់ ហើយ​ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារ រួច​បាន​តែង​តាំងឲ្យ​មាន​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​ស្រេច​ហើយ ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន។ ខ្ញុំ​បាន​ហាម​គេ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ថ្ងៃ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​កាល​គេ​កំពុង​នៅឈរ​ចាំ​យាម ត្រូវ​បិទទ្វារ ហើយ​ខ្ទាស់​រនុក។ ក្នុង​ចំណោម​អ្នក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ពួក​អ្នក​យាម ខ្លះ​តាម​ប៉ុស្ដិ៍​យាម​របស់​គេ ហើយ​ខ្លះ​ទៀត​នៅ​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន»។ ទី​ក្រុង​នេះ​ធំ​ទូលាយ តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។ ពេល​នោះ ព្រះ​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ឡើង​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។ អ្នក​ទាំង​នោះ​បាន​មក​ជា​មួយ​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីលសាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។ នេះ​ជា​ចំនួន​បុរស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល កូន​ចៅ​ប៉ារ៉ូស​មាន ២ ១៧២ នាក់ កូន​ចៅសេផាធា​មាន ៣៧២ នាក់ កូន​ចៅអើរ៉ាសមាន ៦៥២ នាក់ កូន​ចៅ​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន ២ ៨១៨ នាក់ កូន​ចៅ​អេឡាំ​មាន ១ ២៥៤ នាក់ កូន​ចៅ​សាធូរ​មាន ៨៤៥ នាក់ កូន​ចៅ​សាកាយ​មាន ៧៦០ នាក់ កូន​ចៅ​ប៊ីនុយ​មាន ៦៤៨ នាក់ កូន​ចៅ​បេបាយ​មាន ៦២៨ នាក់ កូន​ចៅ​អាសកាឌ​មាន ២ ៣២២ នាក់ កូន​ចៅ​អ័ដូ‌នីកាម​មាន ៦៦៧ នាក់ កូន​ចៅ​ប៊ីកវ៉ាយ​មាន ២ ០៦៧ នាក់ កូន​ចៅ​អេឌីន​មាន ៦៥៥ នាក់

ចែក​រំលែក
អាន នេហេមា 7

នេហេមា 7:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​សង់​កំពែង​ឡើង​វិញ​រួច​រាល់​ហើយ ខ្ញុំ​ក៏​បាន​ដាក់​សន្លឹក​ទ្វារ​ក្រុង ហើយ​គេ​ចាត់​តាំង​ឲ្យ​មាន​អ្នក​យាម​ទ្វារ អ្នក​ចម្រៀង និង​ពួក​លេវី​ឡើង​វិញ។ ខ្ញុំ​បាន​ចាត់​តាំង​មនុស្ស​ពីរ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​ទីក្រុង គឺ​លោក​ហាណានី ជា​ប្អូន​របស់​ខ្ញុំ និង​លោក​ហាណា‌នា ជា​មេ​បញ្ជា‌ការ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជាង​គេ​ទាំង​អស់។ ខ្ញុំ​បញ្ជា​អ្នក​ទាំង​ពីរ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡឹម​មុន​ពេល​ព្រះ‌អាទិត្យ​បញ្ចេញ​កម្ដៅ​ឡើយ ហើយ​នៅ​ពេល​ល្ងាច​ត្រូវ​ឲ្យ​គេ​ខ្ទាស់​រនុក មុន​ពេល​ដែល​អ្នក​យាម​ចាក​ចេញ​ពី​កន្លែង​យាម។ រីឯ​អ្នក​ក្រុង​យេរូ‌សាឡឹម ត្រូវ​ដាក់​វេន​គ្នា​យាម​នៅ​មុខ​ផ្ទះ​របស់​ខ្លួន»។ យេរូ‌សាឡឹម​ជា​ក្រុង​មួយ​ធំ​ទូលាយ ប៉ុន្តែ មាន​ប្រជា‌ជន​តិច​រស់​នៅ ហើយ​មាន​ផ្ទះ​ជា​ច្រើន​ដែល​ពុំ​ទាន​បាន​សង់​ឡើង​វិញ​នៅ​ឡើយ។ ព្រះ​របស់​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ដើម្បី​ជំរឿន​ប្រជា‌ជន។ ខ្ញុំ​បាន​ពិនិត្យ​មើល​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​អស់​អ្នក​ដែល​វិល​មក​ក្រុង​យេរូ‌សាឡឹម​មុន​គេ ឃើញ​មាន​ឈ្មោះ​ដូច​ត​ទៅ: ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​អសា‌រា លោក​រ៉ាអា‌មា លោក​ណាហា‌ម៉ានី លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ពេរែត លោក​ប៊ីគ‌វ៉ាយ លោក​នេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ: កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់ កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់ កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៦៥២​នាក់ កូន​ចៅ​របស់​លោក​ផាហាត-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២ ៨១៨​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​សាធូ​មាន ៨៤៥​នាក់ កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់ កូន​ចៅ​របស់​លោក​ប៊ីនុយ​មាន ៦៤៨​នាក់ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៨​នាក់ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ២ ៣២២​នាក់ កូន​ចៅ​របស់​លោក​អដូ‌នីកាំ​មាន ៦៦៧​នាក់ កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ៃ​មាន ២ ០៦៧​នាក់ កូន​ចៅ​របស់​លោក​អេឌីន​មាន ៦៥៥​នាក់

ចែក​រំលែក
អាន នេហេមា 7

នេហេមា 7:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​កំផែង​បាន​សង់​ឡើង​ជា​ស្រេច ហើយ​ខ្ញុំ​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ទាំង​ប៉ុន្មាន រួច​បាន​ដំរូវ​ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង នឹង​ពួក​លេវី ឲ្យ​ធ្វើ​ការ‌ងារ​ទៅ នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ នឹង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​ដំរូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តាជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។ គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ នឹង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្ដី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា នេះ​ជា​ពួក​អ្នក​ស្រុក ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម នឹង​ប្អាណា។ នេះ​ជា​ចំនួន​នៃ​ពួក​មនុស្ស​សាសន៍​អ៊ីស្រាអែល គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់ ពួក​សេផាធា មាន​៣៧២​នាក់ ពួក​អើរ៉ាស មាន​៦៥២​នាក់ ពួក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ នឹង​យ៉ូអាប់ មាន​២៨១៨​នាក់ ពួក​អេឡាំ មាន​១២៥៤​នាក់ ពួក​សាធូរ មាន​៨៤៥​នាក់ ពួក​សាកាយ មាន​៧៦០​នាក់ ពួក​ប៊ីនុយ មាន​៦៤៨​នាក់ ពួក​បេបាយ មាន​៦២៨​នាក់ ពួក​អាស‌កាឌ មាន​២៣២២​នាក់ ពួក​អ័ដូ‌នី‌កាម មាន​៦៦៧​នាក់ ពួក​ប៊ីកវ៉ាយ មាន​២០៦៧​នាក់ ពួក​អេឌីន មាន​៦៥៥​នាក់

ចែក​រំលែក
អាន នេហេមា 7