នេហេមា 6:3-4
នេហេមា 6:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំក៏ចាត់មនុស្សឲ្យទៅប្រាប់គេវិញថា៖ «ខ្ញុំកំពុងធ្វើកិច្ចការមួយយ៉ាងធំ ខ្ញុំមិនអាចចុះទៅបានទេ។ ហេតុអ្វីបានជាខ្ញុំត្រូវឈប់ ដោយទុកចោលការងារនេះ ហើយចុះទៅជួបលោកដូច្នេះ?» គេបានចាត់មនុស្សមកប្រាប់ខ្ញុំតាមបែបដដែលនេះ ដល់ទៅបួនដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលទៅគេវិញ។
នេហេមា 6:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។ ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្ដល់ចម្លើយដដែលទៅពួកគេវិញ។
នេហេមា 6:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែខ្ញុំចាត់មនុស្សឲ្យទៅប្រាប់វិញថា ខ្ញុំកំពុងតែធ្វើការមួយយ៉ាងធំ ខ្ញុំនឹងចុះមកមិនបាន នឹងឲ្យខ្ញុំលះចោលការនេះឲ្យឈប់នៅ ដើម្បីនឹងចុះទៅឯអ្នកធ្វើអី គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ