នេហេមា 6:14-16

នេហេមា 6:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ថូប៊ី‌យ៉ា និង​សាន‌បាឡាត តាម​ការ​ទាំង​នេះ​ដែលគេ​បាន​ប្រព្រឹត្ត ហើយសូមនឹក​ចាំ​ពី​នាង​ណូ‌អាឌា ជា​ហោរា និង​ហោរា​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូល‌បង្គំ​ផង។ ដូច្នេះ កំផែង​បានសង់​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃទី​ម្ភៃ​ប្រាំ ខែ​ភទ្រ‌បទ គឺ​ក្នុងរយៈ​ពេលហា​សិប​ពីរ​ថ្ងៃ។ កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​នឹក​ចាំ​ពី​អំពើ​ដែល​លោក​ថូប៊ី‌យ៉ា និង​លោក​សាន់បា‌ឡាត់​បាន​ប្រព្រឹត្ត ហើយ​សូម​នឹក​ចាំ​ពី​ព្យាកា‌រិនី​ណូអា‌ឌា និង​ព្យាការី​ឯ​ទៀតៗ ដែល​ចង់​បំភ័យ​ទូលបង្គំ​ដែរ»។ កំពែង​ក្រុង​ត្រូវ​បាន​ជួស‌ជុល​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​ភទ្របទ គឺ​អស់​រយៈ​ពេល​ហា‌សិប​ពីរ​ថ្ងៃ។ ពេល​ខ្មាំង​សត្រូវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ​យើង​ដឹង​ដំណឹង​នេះ ពួក​គេ​នាំ​គ្នា​ភ័យ​ខ្លាច។ ពួក​គេ​បាក់​មុខ ហើយ​យល់​ឃើញ​ថា សំណង់​នេះ​សម្រេច​ជា​រូប​រាង​ឡើង ដោយ‌សារ​ព្រះ​នៃ​យើង​បាន​ជួយ។

ចែក​រំលែក
អាន នេហេមា 6

នេហេមា 6:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ថូប៊ីយ៉ា នឹង​សាន‌បា‌ឡាត តាម​ការ​ដែល​គេ​ធ្វើ​ទាំង​នេះ ហើយ​ពី​នាង​ណូអាឌា ជា​ហោរា នឹង​ពួក​ហោរា​ឯ​ទៀត ដែល​ចង់​ឲ្យ​ទូលបង្គំ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ផង។ ដូច្នេះ នៅ​ថ្ងៃ​២៥ ខែ​ភទ្រ‌បទ នោះ​កំផែង​បាន​ធ្វើ​រួច​ជា​ស្រេច គឺ​ក្នុង​រវាង​៥២​ថ្ងៃ កាល​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮ នោះ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ភ្នែក​ខ្លួន​គេ ដោយ​យល់​ឃើញ​ថា ការ​នោះ​កើត​ឡើង​អំពី​ព្រះ​នៃ​យើង​ទេ

ចែក​រំលែក
អាន នេហេមា 6