នេហេមា 5:15
នេហេមា 5:15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ បានដាក់បន្ទុកយ៉ាងធ្ងន់លើប្រជាជន ហើយបានទារយករបបអាហារ និងស្រាទំពាំងបាយជូររបស់ខ្លួនពីប្រជាជន បន្ថែមលើប្រាក់សែសិបសេកែលទៀតផង។ សូម្បីតែពួកអ្នកបម្រើរបស់គេ ក៏ធ្វើខ្លួនដូចជាម្ចាស់លើប្រជាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ព្រោះតែកោតខ្លាចដល់ព្រះ។
នេហេមា 5:15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកទេសាភិបាលដែលកាន់កាប់ស្រុកមុនខ្ញុំ តែងតែគាបសង្កត់ប្រជាជន ជំរិតយកស្រូវ និងស្រាទំពាំងបាយជូរ ហើយថែមទាំងទារប្រាក់សែសិបណែនទៀតផង។ សូម្បីតែពួករាជការដែលធ្វើការឲ្យពួកគេ ក៏គ្រប់គ្រងលើប្រជាជន ធ្វើដូចខ្លួនជាម្ចាស់ផែនដីដែរ។ ខ្ញុំពុំបានប្រព្រឹត្តបែបនេះទេ ព្រោះខ្ញុំគោរពកោតខ្លាចព្រះជាម្ចាស់។
នេហេមា 5:15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកចៅហ្វាយដែលនៅមុនខ្ញុំ នោះបាននៅដោយសារពួករាស្ត្រ គេបានទារយកអាហារ នឹងស្រាទំពាំងបាយជូររបស់ខ្លួនពីរាស្ត្រ ព្រមទាំងប្រាក់៤០រៀងផង អើ សូម្បីតែពួកអ្នកបំរើរបស់គេក៏មានអំណាចលើបណ្តាជនដែរ តែខ្ញុំមិនបានធ្វើដូច្នោះទេ ដោយមានសេចក្ដីកោតខ្លាចដល់ព្រះវិញ