នេហេមា 4:2-3

នេហេមា 4:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គាត់​និយាយ​នៅ​មុខ​ពួក​បង‌ប្អូន​របស់​គាត់ និង​នៅ​មុខ​ពល​ទ័ព​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​កម្សោយ​នេះ​កំពុង​ធ្វើ​ស្អីនឹង? តើ​គេ​សង់កំផែង​នេះ​សម្រាប់​ខ្លួន​គេ​ឬ? តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ឬ? តើ​គេ​បង្ហើយកំផែង​នេះ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ឬ? តើ​គេ​យក​ថ្ម​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ មក​រៀប​ឡើងវិញកើត​ឬ?» នោះ​ថូប៊ីយ៉ា ជា​សាសន៍​អាំម៉ូន ដែល​ឈរ​ក្បែរ​គាត់ ក៏​បន្ទរ​ឡើង​ថា៖ «មែន​ហើយ សំណង់​ដែល​ពួក‌គេ​កំពុង​សង់​នេះ បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន!»។

ចែក​រំលែក
អាន នេហេមា 4

នេហេមា 4:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​ពោល​នៅ​មុខ​បងប្អូន​របស់​គាត់ និង​ពួក​ទាហាន​ពី​ស្រុក​សាម៉ារី​ថា៖ «តើ​ពួក​យូដា​ដ៏​ទន់​ខ្សោយ​នេះ​នាំ​គ្នា​ធ្វើ​អ្វី? ពួក​គេ​ស្មាន​ថា​ខ្លួន​អាច​សង់​កំពែង​នេះ ហើយ​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ​របស់​ខ្លួន​កើត​ឬ? ពួក​គេ​បង្ហើយ​សំណង់​នៅ​ថ្ងៃ​នេះ​កើត​ឬ? ពួក​គេ​អាច​លើក​ថ្ម​ចេញ​ពី​គំនរ​ឥដ្ឋ និង​ចេញ​ពី​ផេះ មក​ដាក់​គរ​លើ​គ្នា​វិញ​កើត​ឬ?»។ លោក​ថូប៊ី‌យ៉ា ជា​ជន‌ជាតិ​អាំម៉ូន ដែល​នៅ​ក្បែរ​នោះ ពោល​ឡើង​ថា៖ «ទុក​ឲ្យ​ពួក​គេ​សង់​ទៅ! ពេល​ណា​កញ្ជ្រោង​ឡើង​ពី​លើ នោះ​កំពែង​ថ្ម​មុខ​ជា​រលំ​មិន​ខាន!»។

ចែក​រំលែក
អាន នេហេមា 4