នេហេមា 4:14-15
នេហេមា 4:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលខ្ញុំបានត្រួតពិនិត្យមើលរួចហើយ ខ្ញុំក៏ក្រោកឡើង ហើយពោលទៅកាន់ពួកអភិជន និងពួកអ្នកគ្រប់គ្រង ព្រមទាំងប្រជាជនឯទៀតៗថា៖ «កុំខ្លាចពួកគេឡើយ ចូរនឹកចាំពីព្រះអម្ចាស់ ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាច ហើយត្រូវប្រយុទ្ធការពារពួកបងប្អូន កូនប្រុស កូនស្រី ប្រពន្ធ និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។ កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។
នេហេមា 4:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។ ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។
នេហេមា 4:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ត្រួតមើល រួចចូលទៅជិត ប្រាប់ដល់ពួកអ្នកធំ នឹងពួកមេ ព្រមទាំងពួកបណ្តាជនទាំងប៉ុន្មានថា កុំឲ្យខ្លាចគេឡើយ ចូរនឹករឭកដល់ព្រះអម្ចាស់ដែលទ្រង់ធំ ហើយគួរស្ញែងខ្លាចវិញ រួចតស៊ូការពារពួកបងប្អូន កូនប្រុសកូនស្រី ហើយប្រពន្ធនឹងផ្ទះសំបែងរបស់អ្នករាល់គ្នាចុះ។ កាលពួកខ្មាំងសត្រូវបានឮថា យើងរាល់គ្នាដឹងក្នុងគំនិតគេ ហើយថា ព្រះបាននាំឲ្យសេចក្ដីប្រឹក្សារបស់គេខូចបង់ទៅដូច្នោះ នោះយើងទាំងអស់គ្នា ក៏វិលទៅធ្វើកំផែង តាមការយើងរៀងខ្លួន